ថ្នាលគាំទ្រ


ថ្នាលគ្រឹះឌីជីថល

ស្វែងយល់ពីថ្នាលគ្រឹះ និងថ្នាលឌីជីថល ដែលគាំទ្រដល់នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល។ តាមរយៈការចូលទៅប្រើប្រាស់ថ្នាលទាំងនេះ ជំនាញ ធនធាន និងការគាំទ្រជាយុទ្ធសាស្ត្រ សហគ្រាសអាចធ្វើទំនើបកម្មប្រតិបត្តិការ អភិវឌ្ឍសមត្ថភាពឌីជីថលថ្មីៗ និងចាប់យកឱកាសនានាក្នុងសេដ្ឋកិច្ចឌីជីថលដែលកំពុងវិវឌ្ឍឥតឈប់ឈរ។

 CamDX

CamDX

CamDX មកពីពាក្យថា Cambodia Data eXchange ជាថ្នាលផ្លាស់ប្តូរ​ទិន្នន័យ​វិមជ្ឈការ​ដែល​បង្រួបបង្រួម​គ្នា​រវាង​ប្រព័ន្ធព័ត៌មាន ដែល​ផ្តល់​នូវ​កម្មវិធី​ស្តង់ដារ និង​សុវត្ថិភាព​ក្នុងការផ្តល់ និង​ប្រើប្រាស់​សេវាកម្ម។ CamDX ធានានូវភាពសម្ងាត់ សុចរិតភាព និងអន្តរប្រតិបត្តិការរវាងភាគីផ្លាស់ប្តូរទិន្នន័យផ្សេងៗគ្នាជាច្រើន។

 Bakong

Bakong

បាគង​បានកំណត់​ឡើងវិញ​នូវ​ការទូទាត់​ប្រាក់​តាមរយៈ​ទូរសព័្ទ និង​សេវាធនាគារ តាមរយៈ​ការរួមបញ្ចូលគ្នា​នូវ e-wallets, ការទូទាត់ប្រាក់​តាមទូរស័ព្ទ, សេវាធនាគារ​តាមរយៈ​អុីនធឺណិត និង​កម្មវិធីហិរញ្ញវត្ថុ​ជាច្រើន​ជាមួយនឹង interface ដែល​ងាយស្រួល​នៅ​ក្នុង​ការប្រើប្រាស់​សម្រាប់​គណនីធនាគារ​ណា​មួយដែល​អ្នក​ពេញចិត្ត។

 CamDigiKey

CamDigiKey

CamDigiKey គឺជា​អ្នកផ្តល់​សេវា e-KYC ដែល​ផ្តោត​លើ​ភាពងាយស្រួល និង​សុវត្ថិភាព​សម្រាប់​អ្នកប្រើប្រាស់។

CamDL

CamDL

CamDL មក​ពី​ពាក្យពេញថា Cambodia Data Ledger គឺជា ហេដ្ឋារចនាសម័្ពន្ធ​វិមជ្ឈការ​នៃបច្ចេកវិទ្យា​ប្លុកឆេន ដែល​រួមចំណែក​ក្នុង​ការបង្កើត និង​ប្រតិបត្តិការ​កម្មវិធី ប្លុកឆេន ជាច្រើន រួមជាមួយនឹង​ការអភិវឌ្ឍកម្មវិធី ប្លុកឆេន គំរូមួយចំនួនផងដែរ។

កំពុងអភិវឌ្ឍ
CamDigiPay

CamDigiPay

CamDigiPay អនុញ្ញាត​ឱ្យ​ពាណិជ្ជករ​បង្កើត​វិក្កយបត្រ​ស្ដង់ដាសម្រាប់​អតិថិជន​ក្នុង​ការទូទាត់ប្រាក់​តាមរយៈ​កម្មវិធី​ធនាគារ​ណាមួយ។ ពាណិជ្ជករ ឫសហប្រតិបត្តិការ អាច​ប្រើប្រាស់​ថ្នាល CamDigiPay តែមួយ ដើម្បី​ជា​មធ្យោបាយ​ទទួល​ការទូទាត់ប្រាក់​របស់​អតិថិជន ដោយ​មិនចាំបាច់​ប្រើប្រាស់​មធ្យោបាយ​ទូទាត់​ប្រាក់​ផ្សេងទៀតឡើយ។

កំពុងអភិវឌ្ឍ
Digital Signature

Digital Signature

ហត្ថលេខាឌីជីថល​សំដៅទៅលើ ប្រើប្រាស់បច្ចេកទេសគណិតវិទ្យា ដើម្បីបញ្ជាក់​​ពី​ភាពត្រឹមត្រូវ និង​សុចរិតភាព​នៃសារ ឫឯកសារ​ឌីជីថល។ ហត្ថលេខា​ឌីជីថល​គឺ ដូចទៅនឹង​ហត្ថលេខា​ដោយដៃ ឫបោះត្រាដែរ ក៏ប៉ុន្តែវាផ្តល់នូវ​សុវត្ថិភាព និងសុពលភាព​ខ្ពស់ជាង។

កំពុងអភិវឌ្ឍ
Root CA

Root CA

National Root CA គឺជាហេដ្ឋារចនា​សម្ព័ន្ធ​សាធារណៈ​គន្លឹះ (PKI) ថ្នាក់ជាតិ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍។ PKI មាន​មុខងារ​គ្រប់គ្រង​ទៅលើហត្ថលេខាឌីជីថលសម្រាប់​អង្គភាពមាន​ដូចជា ប្រព័ន្ធ ឫម៉ាស៊ីនមេ, សហប្រតិបត្តិការ, ប្រជាពលរដ្ឋ ល។ ជាមួយនឹង​ហត្ថលេខាឌីជីថល អង្គភាព​អាច​ធ្វើប្រតិបត្តិការ​ក្នុង​សេវាកម្មឌីជីថល​ប្រកប​ដោយសុវត្ថិភាព និងប្រសិទ្ធភាព។

Camstat

Camstat

CamStat គឺជា​ថ្នាលផ្សព្វផ្សាយទិន្នន័យផ្លូវការ ដែល​បាន​ដកស្រង់ចេញ​ពី​មូលដ្ឋានទិន្នន័យ​របស់ CamInfo ផ្អែកទៅលើបច្ចេកវិទ្យា DevInfo និង ត្រូវ​បាន​ថែទាំ​ដោយ​វិទ្យាស្ថានជាតិស្ថិតិ។