កម្មវិធី និងព្រឹត្តិការណ៍


កម្មវិធី និងព្រឹត្តិការណ៍ទាំងអស់

ស្វែងយល់អំពីព្រឹត្តិការណ៍ វគ្គបណ្តុះបណ្តាល វេទិកា និងសកម្មភាពចែករំលែកចំណេះដឹង ដែលគាំទ្រដល់ដំណើរបរិវត្តកម្មឌីជីថលរបស់កម្ពុជា។ ផ្នែកនេះជាកន្លែង ដើម្បីទទួលបានព័ត៌មានអំពីគំនិតផ្តួចផ្តើមសំខាន់ៗ ភ្ជាប់ទំនាក់ទំនងជាមួយអ្នកជំនាញក្នុងវិស័យ និងចូលរួមក្នុងឱកាសដែលជំរុញកិច្ចសហការ នវានុវត្តន៍ និងការកសាងសមត្ថភាពក្នុងយុគសម័យឌីជីថល។

នាពេលខាងមុខ
វគ្គបណ្តុះបណ្តាលស្តីពី “មូលដ្ឋាននៃការចាប់យកឌីជីថលសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ”

វគ្គបណ្តុះបណ្តាលស្តីពី “មូលដ្ឋាននៃការចាប់យកឌីជីថលសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ”

២៤ មិថុនា ២០២៦

វគ្គបណ្តុះបណ្តាលស្តីពី “មូលដ្ឋាននៃការចាប់យកឌីជីថលសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ” គឺជាវគ្គបណ្តុះបណ្តាលដែលមានរយៈពេល ១២ខែ និង មានសិក្ខាកាមចំនួន ២៤០០ នាក់ចូលរួម។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងបង្កើនភាពធន់ និង ពង្រឹងសមត្ថភាពអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈបណ្តុះចំណេះដឹងមូលដ្ឋាន និង ជំនាញឌីជីថលសំខាន់ផ្សេងៗក្នុងសម័យឌីជីថល។ ចូលរួមដោយឥតតិតថ្លៃ អំពីវគ្គបណ្តុះបណ្តាល ទីតាំងបណ្តុះបណ្តាល៖ រាជធានីភ្នំពេញ ទម្រង់សិក្សានៃវគ្គបណ្ដុះបណ្ដាល៖ ១ ថ្ងៃ ពេញ កាលបរិច្ចេទ ឬ កាលវិភាគវគ្គបណ្តុះបណ្តាល៖ អត្ថប្រយោជន៍នៃការចូលរួម៖ សិក្ខាកាមដែលចូលរួមវគ្គបណ្តុះបណ្តាលនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនរួមមាន៖ ·  សិក្ខាកាមនឹងទទួលបានចំណេះដឹងជំនាញឌីជីថលដូចជា ការធ្វើទីផ្សាឌីជីថល និង ចំណេះដឹងសុវត្ថិភាពលើប្រព័ន្ធអនឡាញ ពីគ្រូជំនាញដោយឥតគិតថ្លៃ · ទទួលបានការប្រឹក្សា​ និង ការគាំទ្រផ្ទាល់ពីគ្រូបណ្តុះបណ្តាលក្រោយរយៈពេល ១ខែពេញ​ ពាក់ព័ន្ធនឹងចម្ងល់ និង បញ្ហាប្រឈមផ្សេងៗក្នុងអាជីវកម្ម (តាមរយៈ Telegram Group) ·  ទទួលបានដំណោះស្រាយឌីជីថល (Digital Tool) សម្រាប់យកទៅប្រើប្រាស់ក្នុងអាជីវកម្ម រយៈពេល ១ឆ្នាំពេញ លក្ខខណ្ឌក្នុងការចូលរួម៖ អ្នកដែលអ្នកចុះឈ្មោះចូលរួមក្នុងវគ្គបណ្តុះបណ្តាលរួមមាន៖ · ជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបាន​ ឬ ពុំទាន់បានចុះឈ្មោះជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុង Cam-IE ហើយមានទូរសព្ទដៃ (smart phone) · ជាម្ចាស់សហគ្រាសធុនតូច និង មធ្យម, កម្មករនិយោជិត ឬ អ្នកមានអាជីវកម្មផ្ទាល់ខ្លួនក្នុងវិស័យណាមួយក្នុងប្រទេសកម្ពុជា​ (អ្នកលក់ដូរតាមផ្សារ, អ្នកលក់ភេសជ្ជៈ,​ កន្លែងកម្សាន្ត, អ្នកផ្តល់សេវាកម្មស្នាក់នៅ, ម្ហូបអាហារ, អ្នកលក់ដូរតាមដងផ្លូវ) ·    មានគោលបំណងក្នុងការស្វែងយល់ និង បង្កើនចំណេះដឹងមូលដ្ឋាន និង ជំនាញឌីជីថលសំខាន់ផ្សេងៗសម្រាប់យកទៅប្រតិបត្តិក្នុងអាជីវកម្មរាល់ថ្ងៃ ·    បង្ហាញពីការប្តេជ្ញាខ្ពស់ និង មានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមវគ្គបណ្តុះបណ្តាល ·    សិក្ខាកាមជាស្រ្ដី និង ពលករចំណាកស្រុកត្រូវបានលើកទឹកចិត្តក្នុងការចុះឈ្មោះចូលរួម របៀបក្នុងការចុះឈ្មោះចូលរួម៖ ·         ចុះឈ្មោះតាមរយៈ​តំណរភ្ជាប់ ·         ខលមកតាមលេខ hotline 1264 ·         ចុះឈ្មោះតាមបណ្ដាញសង្គមផ្លូវការរបស់គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល

នាពេលខាងមុខ
វគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងជំនាញឌីជីថលសម្រាប់ការរីកចម្រើននៃសហគ្រាសធុនតូច និងមធ្យម, ធុរកិច្ចថ្មី និង ម្ចាស់ធុរកិច្ចនៅកម្ពុជា”

វគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងជំនាញឌីជីថលសម្រាប់ការរីកចម្រើននៃសហគ្រាសធុនតូច និងមធ្យម, ធុរកិច្ចថ្មី និង ម្ចាស់ធុរកិច្ចនៅកម្ពុជា”

២២ មិថុនា ២០២៦

វគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងជំនាញឌីជីថលសម្រាប់ការរីកចម្រើននៃសហគ្រាសធុនតូច និងមធ្យម,​ ធុរកិច្ចថ្មី និង ម្ចាស់ធុរកិច្ចនៅកម្ពុជា” គឺជាវគ្គបណ្តុះបណ្តាលដែលមានរយះពេល​ ៦សប្តាហ៍ ដែលរៀបចំឡើងក្នុងគោល-បំណងបង្កើនចំណេះដឹង ពង្រឹងសមត្ថភាព និង ជំនាញឌីជីថលទៅដល់ធុរជន សហគ្រិន និងម្ចាស់ ឬ អ្នកគ្រប់គ្រងអាជីវកម្មឱ្យរីកលូតលាស់នៅក្នុងយុគសម័យឌីជីថល។​ វគ្គបណ្តុះបណ្តាលនេះនឹងផ្តោតសំខាន់លើការផ្តល់ចំណេះដឹង​​ និង​ ជំនាញអនុវត្តជាក់ស្តែងលើ​ទីផ្សារឌីជីថល ការប្រើប្រាស់ឧបករណ៍ឌីជីថល ចំណេះដឹងមូលដ្ឋានអំពី​ជំនាញបញ្ញាសិប្បនិម្មិត(AI)​ ដើម្បីជួយដល់ម្ចាស់អាជីវកម្មអាចយកទៅប្រើប្រាស់ក្នុងអាជីវកម្មរាល់ថ្ងៃក្នុងសម័យឌីជីថល។ អំពីវគ្គបណ្តុះបណ្តាល ·  វគ្គបណ្តុះបណ្តាលនេះគឺចូលរួមដោយឥតតិតថ្លៃ ដែលមានរយះពេលចំនួន ៦សប្តាហ៍ ·  ទម្រង់សិក្សានៃវគ្គបណ្តុះបណ្តាល​៖​ ការជួបផ្តាល់ និង សិក្សាតាមប្រព័ន្ធអនឡាញ ·  ទីតាំងបណ្តុះបណ្តាល៖​ មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ·   កាលបរិចេ្ចទនៃវគ្គបណ្ដុះបណ្ដាល៖ · បើកទទួលពាក្យ៖ ២២ មិថុនា ២០២៦​ - ២០ កក្កដា ២០២៦ ·    ប្រកាសលទ្ធផល៖ ២៣ កក្កដា ២០២៦ ·   វគ្គតម្រង់ទិស៖​ ៣១​ កក្កដា ២០២៦ ·   ការបណ្ដុះបណ្ដាលរយៈពេល ៦ សប្ដាហ៍៖ ៦ សីហា ២០២៦ - ១០ កញ្ញា ២០២៦ អំពីការចុះឈ្មោះចូលរួម អ្នកដែលអាចចុះឈ្មោះចូលរួមក្នុងវគ្គបណ្តុះបណ្តាលរួមមានដូចខាងក្រោម៖ ·  ជាម្ចាស់​សហគ្រាស ម្ចាស់អាជីវកម្ម ស្ថាបនិកធុរកិច្ចថ្មី ដែលមានអាជីវកម្មផ្តាល់ខ្លួនក្នុងវិស័យណាមួយក្នុងប្រទេសកម្ពុជា · អ្នកដែលមានគោលបំណងក្នុងការស្វែងយល់​ និង បង្កើនចំណេះដឹងមូលដ្ឋានពីជំនាញឌីជីថល បច្ចេកវិទ្យាឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) សម្រាប់អាជីវកម្មប្រចាំថ្ងៃ ·    អ្នកដែលមានចំណេះដឹងតិចតួចក្នុងការប្រើប្រាស់បណ្ដាញសង្គម និង ទូរស័ព្ទ (smart phone) · ត្រូវបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ និង​ មានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមវគ្គបណ្តុះបណ្តាលទាំង ៦ សប្ដាហ៍ ·    ស្ត្រី និង សិក្ខាកាមពីរដូវកាលមុនត្រូវបានលើកទឹកចិត្តឈ្មោះចូលរួមក្នុងវគ្គបណ្តុះបណ្តាល។ អំពីអត្ថប្រយោជន៍នៃការចូលរួមវគ្គបណ្តុះបណ្តាល សិក្ខាកាមដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះនឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖ ·   ទទួលបានចំណេះដឹងឌីជីថលសំខាន់ៗសម្រាប់យកទៅអនុវត្តក្នុងអាជីវកម្មប្រចាំថ្ងៃកាន់តែមានប្រសិទ្ធ-ភាព ·    ចំណេះដឹងថ្មីៗអំពីការធ្វើទីផ្សារឌីជីថល និង វិធីផ្សព្វផ្សាយអាជីវកម្មតាមបណ្តាញសង្គម ·    ចំណេះដឹងក្នុងការបង្កើតមាតិកាយកទៅផ្សព្វផ្សាយផលិតផល ឬសេវាកម្មឱ្យកាន់តែប្រសើរ ·  ចំណេះដឹងអំពីឧបករណ៍ឌីជីថលផ្សេងៗដែលអាចជួយសម្រួល និង គាំទ្រដល់ការប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ ·   ចំណេះដឹងមូលដ្ឋានអំពីការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) ដូចជាក្នុងការបង្កើតមាតិកា និង គំនិតថ្មីៗសម្រាប់អាជីវកម្មរបស់ខ្លួន ប្រកបដោយសុវត្ថិភាព។ ការជ្រើសរើសសិក្ខាកាមសម្រាប់វគ្គបណ្តុះបណ្តាល ការជ្រើសរើសសិក្ខាកាមនឹងធ្វើឡើងតាមដំណាក់កាលដូចខាងក្រោម៖ ·    ការប្រកាសទទួលពាក្យចូលរួមវគ្គបណ្តុះបណ្តាលតាមបណ្តាញសង្គមផ្លូវការរបស់ គ.ស.ធ.ឌ. ·    បេក្ខជននឹងត្រូវបំពេញទម្រង់ពាក្យដែលបានផ្តល់ជូន ដោយផ្តល់ព័ត៍មានអំពីខ្លួនផ្ទាល់ និង អាជីវកម្មរបស់ខ្លួន ចំណេះដឹងនៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន មូលហេតុចង់ចូលរួម និង ការប្តេជ្ញាចិត្តក្នុងការចូលរួមវគ្គបណ្តុះបណ្តាល · ក្រុមការងារនឹងធ្វើការពិនិត្យលើពាក្យស្នើសុំដោយផ្អែកលើលក្ខខណ្ឌចូលរួម និង ភាពសមស្របរបស់បេក្ខជនមួយៗ · បេក្ខជនដែលត្រូវបានជ្រើសរើសនឹងត្រូវបានការទាក់ទងពីក្រុមការងារដើម្បីធ្វើការបញ្ជាក់ការចូលរួម និង ទទួលបានព័ត៍មានលំអិតបន្ថែមអំពីវគ្គបណ្តុះបណ្តាលដូចជា កាលវិភាគ និង ការរៀបចំទុកមុនការចាប់ផ្តើមវគ្គបណ្តុះបណ្តាល។ អាសយដ្ឋាន​ អគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC), ជាន់ទី ១៧, មហាវិថី OCIC, សង្កាត់ជ្រោយចង្វារ, ខណ្ឌជ្រោយចង្វារ, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា ទំនាក់ទំនង លេខទូរស័ព្ធ + 855 87 888 608 បណ្តាញសង្គម Facebook, Telegram, Linkedin

កន្លងទៅ
កម្មវិធី DigiConnect

កម្មវិធី DigiConnect

០១ មិថុនា ២០២៦

កម្មវិធី DigiConnect គឺជាវេទិកាសម្រាប់ការចែករំលែកចំណេះដឹង និងការបង្កើតបណ្តាញទំនាក់ទំនង ដែលត្រូវបានរៀបចំឡើងដើម្បីភ្ជាប់សហគ្រាស សហគ្រិន និងអ្នកជំនាញឌីជីថលនៅកម្ពុជា។ កម្មវិធីនេះផ្តល់ឱកាសឱ្យអ្នកចូលរួមផ្លាស់ប្តូរបទពិសោធន៍ ស្វែងរកឱកាសថ្មីៗ និងពង្រឹងសមត្ថភាពប្រកួតប្រជែងក្នុងសេដ្ឋកិច្ចឌីជីថល។