
បញ្ញាសិប្បនិម្មិត (AI) សម្រាប់អាជីវកម្មខ្នាតតូច៖ ការធ្វើទីផ្សារឌីជីថល និងបង្កើនផលិតភាព
គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (DEBC) រៀបចំសិក្ខាសាលារយៈពេល ២ ថ្ងៃ ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យម (SMEs) អាជីវកម្មចាប់ផ្តើមថ្មី និងសហគ្រិន ក្នុងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពការងារ។ អ្នកចូលរួមនឹងសិក្សាអំពី៖ ការប្រើប្រាស់ AI ដើម្បីបង្កើនផលិតភាពការងារ។ ការបង្កើតមាតិកាទីផ្សារដោយ AI។ ការរៀបចំយុទ្ធនាការផ្សព្វផ្សាយតាមបណ្តាញសង្គម។ ការគ្រប់គ្រងអតិថិជនតាមប្រព័ន្ធឌីជីថល។ ការការពារទិន្នន័យ និងសន្តិសុខសាយប័រ។ ការស្វែងយល់អំពីហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងប្រព័ន្ធទូទាត់ឌីជីថលនៅកម្ពុជា។ សិក្ខាសាលានេះរួមមានការបង្ហាញជាក់ស្តែង ការអនុវត្តផ្ទាល់ ការផ្លាស់ប្តូរបទពិសោធន៍ និងការសួរឆ្លើយជាមួយអ្នកជំនាញ។ អ្នកដែលសមស្របចូលរួម ម្ចាស់សហគ្រាសធុនតូច និងមធ្យម ស្ថាបនិក Startup បុគ្គលិកផ្នែកទីផ្សារ និស្សិត
ទិដ្ឋភាពទូទៅនៃសិក្ខាសាលា
ស្វែងយល់ពីរបៀបដែលបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាឌីជីថលអាចជួយបង្កើនប្រសិទ្ធភាពអាជីវកម្ម ការធ្វើទីផ្សារ និងការគ្រប់គ្រងអតិថិជន។
- វេទិកាពិភាក្សាជាមួយអ្នកជំនាញ
- បង្កើតបណ្តាញទំនាក់ទំនង
- សំណួរ និងចម្លើយ
- ប្រគល់វិញ្ញាបនបត្រ
ព័ត៌មានលម្អិត:
ការចុះឈ្មោះបានបើកហើយ។ ចំនួនកន្លែងមានកំណត់ ហើយនឹងផ្តល់ជូនតាមលំដាប់នៃការចុះឈ្មោះ។ អ្នកចូលរួមនឹងទទួលបានអ៊ីមែលបញ្ជាក់បន្ទាប់ពីការចុះឈ្មោះបានជោគជ័យ។
ចុចទីនេះដើម្បីចូលទៅកាន់តំណចុះឈ្មោះ
រៀបចំដោយ
.svg-1.png&w=3840&q=100)

គាំទ្រដោយ

.png)
