កម្មវិធី និងព្រឹត្តិការណ៍

វគ្គបណ្តុះបណ្តាលស្តីពី “មូលដ្ឋាននៃការចាប់យកឌីជីថលសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ”

វគ្គបណ្តុះបណ្តាលស្តីពី “មូលដ្ឋាននៃការចាប់យកឌីជីថលសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ”

វគ្គបណ្តុះបណ្តាលស្តីពី “មូលដ្ឋាននៃការចាប់យកឌីជីថលសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ” គឺជាវគ្គបណ្តុះបណ្តាលដែលមានរយៈពេល ១២ខែ និង មានសិក្ខាកាមចំនួន ២៤០០ នាក់ចូលរួម។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងបង្កើនភាពធន់ និង ពង្រឹងសមត្ថភាពអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈបណ្តុះចំណេះដឹងមូលដ្ឋាន និង ជំនាញឌីជីថលសំខាន់ផ្សេងៗក្នុងសម័យឌីជីថល។

ចូលរួមដោយឥតតិតថ្លៃ

អំពីវគ្គបណ្តុះបណ្តាល

ទីតាំងបណ្តុះបណ្តាល៖ រាជធានីភ្នំពេញ

ទម្រង់សិក្សានៃវគ្គបណ្ដុះបណ្ដាល៖ ១ ថ្ងៃ ពេញ

កាលបរិច្ចេទ ឬ កាលវិភាគវគ្គបណ្តុះបណ្តាល៖

អត្ថប្រយោជន៍នៃការចូលរួម៖

សិក្ខាកាមដែលចូលរួមវគ្គបណ្តុះបណ្តាលនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនរួមមាន៖

·  សិក្ខាកាមនឹងទទួលបានចំណេះដឹងជំនាញឌីជីថលដូចជា ការធ្វើទីផ្សាឌីជីថល និង ចំណេះដឹងសុវត្ថិភាពលើប្រព័ន្ធអនឡាញ ពីគ្រូជំនាញដោយឥតគិតថ្លៃ

· ទទួលបានការប្រឹក្សា​ និង ការគាំទ្រផ្ទាល់ពីគ្រូបណ្តុះបណ្តាលក្រោយរយៈពេល ១ខែពេញ​ ពាក់ព័ន្ធនឹងចម្ងល់ និង បញ្ហាប្រឈមផ្សេងៗក្នុងអាជីវកម្ម (តាមរយៈ Telegram Group)

·  ទទួលបានដំណោះស្រាយឌីជីថល (Digital Tool) សម្រាប់យកទៅប្រើប្រាស់ក្នុងអាជីវកម្ម រយៈពេល ១ឆ្នាំពេញ

លក្ខខណ្ឌក្នុងការចូលរួម៖

អ្នកដែលអ្នកចុះឈ្មោះចូលរួមក្នុងវគ្គបណ្តុះបណ្តាលរួមមាន៖

· ជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបាន​ ឬ ពុំទាន់បានចុះឈ្មោះជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុង Cam-IE ហើយមានទូរសព្ទដៃ (smart phone)

· ជាម្ចាស់សហគ្រាសធុនតូច និង មធ្យម, កម្មករនិយោជិត ឬ អ្នកមានអាជីវកម្មផ្ទាល់ខ្លួនក្នុងវិស័យណាមួយក្នុងប្រទេសកម្ពុជា​ (អ្នកលក់ដូរតាមផ្សារ, អ្នកលក់ភេសជ្ជៈ,​ កន្លែងកម្សាន្ត, អ្នកផ្តល់សេវាកម្មស្នាក់នៅ, ម្ហូបអាហារ, អ្នកលក់ដូរតាមដងផ្លូវ)

·    មានគោលបំណងក្នុងការស្វែងយល់ និង បង្កើនចំណេះដឹងមូលដ្ឋាន និង ជំនាញឌីជីថលសំខាន់ផ្សេងៗសម្រាប់យកទៅប្រតិបត្តិក្នុងអាជីវកម្មរាល់ថ្ងៃ

·    បង្ហាញពីការប្តេជ្ញាខ្ពស់ និង មានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមវគ្គបណ្តុះបណ្តាល

·    សិក្ខាកាមជាស្រ្ដី និង ពលករចំណាកស្រុកត្រូវបានលើកទឹកចិត្តក្នុងការចុះឈ្មោះចូលរួម

របៀបក្នុងការចុះឈ្មោះចូលរួម៖

·         ចុះឈ្មោះតាមរយៈ​តំណរភ្ជាប់

·         ខលមកតាមលេខ hotline 1264

·         ចុះឈ្មោះតាមបណ្ដាញសង្គមផ្លូវការរបស់គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល

-
24 មិថុនា 2026
រាជធានីភ្នំពេញ
ចុះឈ្មោះឥឡូវនេះ

ទិដ្ឋភាពទូទៅកម្មវិធី:

  • បង្កើនចំណេះដឹងឌីជីថលសម្រាប់អាជីវកម្មដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ
  • ឱកាសចូលទៅកាន់ទីផ្សារធំជាងមុន
  • ធ្វើឱ្យអាជីវកម្មរបស់ខ្លួនមានភាពលេចធ្លោជាមុន
  • ពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងអាជីវកម្ម
  • យល់ដឹងពីសុវត្ថិភាព និង ការការពារខ្លួនតាមប្រព័ន្ធអ៊ីនធឺណិត