អំពីយើង

លោកជំទាវ ផល ម៉ារីណា

លោកជំទាវ ផល ម៉ារីណា

អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល

បច្ចុប្បន្ន លោកជំទាវ ផល ម៉ារីណា មានមុខតំណែងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និង ជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច។ មុននឹងទទួលតួនាទីនេះ លោកជំទាវ បានបំពេញមុខតំណែងជាអគ្គនាយករង និង ជាអ្នកគ្រប់គ្រងកម្មវិធីនវានុវត្តន៍ នៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” ដែលទទួលបន្ទុកលើផ្នែកមិនមែនបច្ចេកទេសនៃនាយកដ្ឋានបច្ចេកវិទ្យា និង នវានុវត្តន៍ ដែលមានដូចជា ថ្នាលផ្លាស់ប្តូរទិន្នន័យ (CamDX), ប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល (e-KYC), ប្រព័ន្ធសម្គាល់អត្តសញ្ញាណសហគ្រាសឌីជីថល (e-KYB), និង ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (OBR) ជាដើម។ លោកជំទាវ បានដើរតួជាអ្នកសម្របសម្រួលរវាង វិស័យសាធារណៈ និង ឯកជន និង ត្រួតពិនិត្យ នៅលើផ្នែកប្រតិបត្តិការនៃសេវាកម្ម។ មុនបំពេញតួនាទីនេះ លោកជំទាវ ក៏ធ្លាប់ធ្វើការពាក់ព័ន្ធនឹងយុវជន និង យេនឌ័រផងដែរ។ លោកជំទាវ ផល ម៉ារីណា ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកការសិក្សាអភិវឌ្ឍន៍មកពីសាកលវិទ្យាល័យ Lund នៃប្រទេសស៊ុយអែត និង បរិញ្ញាបត្រផ្នែកសង្គមវិទ្យា (Minor ការសិក្សាស្ត្រី និង យេនឌ័រ) មកពីសាកលវិទ្យាល័យ Pacific Lutheran នៃសហរដ្ឋអាមេរិក។

ឈ្មោះ
ផល ម៉ារីណា
ទីកន្លែងកំណើត
ឃុំ កំពង់លាវ ស្រុក កំពង់លាវ ខេត្ត ព្រៃវែង
សញ្ជាតិ
ខ្មែរ
ស្ថានភាពអាពាហ៍ពិពាហ៍
រៀបអាពាហ៍ពិពាហ៍