ស្វែងយល់អំពីព្រឹត្តិការណ៍ វគ្គបណ្តុះបណ្តាល វេទិកា និងសកម្មភាពចែករំលែកចំណេះដឹង ដែលគាំទ្រដល់ដំណើរបរិវត្តកម្មឌីជីថលរបស់កម្ពុជា។ ផ្នែកនេះជាកន្លែង ដើម្បីទទួលបានព័ត៌មានអំពីគំនិតផ្តួចផ្តើមសំខាន់ៗ ភ្ជាប់ទំនាក់ទំនងជាមួយអ្នកជំនាញក្នុងវិស័យ និងចូលរួមក្នុងឱកាសដែលជំរុញកិច្ចសហការ នវានុវត្តន៍ និងការកសាងសមត្ថភាពក្នុងយុគសម័យឌីជីថល។

គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (DEBC) រៀបចំសិក្ខាសាលារយៈពេល ២ ថ្ងៃ ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យម (SMEs) អាជីវកម្មចាប់ផ្តើមថ្មី និងសហគ្រិន ក្នុងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពការងារ។ អ្នកចូលរួមនឹងសិក្សាអំពី៖ ការប្រើប្រាស់ AI ដើម្បីបង្កើនផលិតភាពការងារ។ ការបង្កើតមាតិកាទីផ្សារដោយ AI។ ការរៀបចំយុទ្ធនាការផ្សព្វផ្សាយតាមបណ្តាញសង្គម។ ការគ្រប់គ្រងអតិថិជនតាមប្រព័ន្ធឌីជីថល។ ការការពារទិន្នន័យ និងសន្តិសុខសាយប័រ។ ការស្វែងយល់អំពីហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងប្រព័ន្ធទូទាត់ឌីជីថលនៅកម្ពុជា។ សិក្ខាសាលានេះរួមមានការបង្ហាញជាក់ស្តែង ការអនុវត្តផ្ទាល់ ការផ្លាស់ប្តូរបទពិសោធន៍ និងការសួរឆ្លើយជាមួយអ្នកជំនាញ។ អ្នកដែលសមស្របចូលរួម ម្ចាស់សហគ្រាសធុនតូច និងមធ្យម ស្ថាបនិក Startup បុគ្គលិកផ្នែកទីផ្សារ និស្សិត

វគ្គបណ្តុះបណ្តាលស្តីពី “មូលដ្ឋាននៃការចាប់យកឌីជីថលសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ” គឺជាវគ្គបណ្តុះបណ្តាលដែលមានរយៈពេល ១២ខែ និង មានសិក្ខាកាមចំនួន ២៤០០ នាក់ចូលរួម។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងបង្កើនភាពធន់ និង ពង្រឹងសមត្ថភាពអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈបណ្តុះចំណេះដឹងមូលដ្ឋាន និង ជំនាញឌីជីថលសំខាន់ផ្សេងៗក្នុងសម័យឌីជីថល។

វគ្គបណ្តុះបណ្តាលស្តីពី “ ការអភិវឌ្ឍជំនាញ៖ ការរៀបចំយុទ្ធសាស្ត្រទីផ្សារសម្រាប់ធុរកិច្ចក្នុងសម័យឌីជីថល” វគ្គបណ្តុះបណ្តាលស្តីពី “ ការអភិវឌ្ឍជំនាញ៖ ការរៀបចំយុទ្ធសាស្ត្រទីផ្សារសម្រាប់ធុរកិច្ចក្នុងសម័យឌីជីថល” គឺជាវគ្គបណ្តុះបណ្តាលដែលមានរយះពេល ៦សប្តាហ៍ ដែលរៀបចំឡើងក្នុង គោល-បំណងបង្កើនចំណេះដឹង ពង្រឹងសមត្ថភាព និង ជំនាញឌីជីថលទៅដល់ធុរជន សហគ្រិន និងម្ចាស់ ឬ អ្នកគ្រប់គ្រងអាជីវកម្មឱ្យរីកលូតលាស់នៅក្នុងយុគសម័យឌីជីថល ។ វគ្គបណ្តុះបណ្តាលនេះនឹងផ្តោតសំខាន់លើការផ្តល់ចំណេះដឹង និង ជំនាញអនុវត្តជាក់ស្តែងលើទីផ្សារឌីជីថល ការប្រើប្រាស់ ឧបករណ៍ឌីជីថល ចំណេះដឹងមូលដ្ឋានអំពីជំនាញ បញ្ញាសិប្បនិម្មិត(AI) ដើម្បីជួយដល់ម្ចាស់អាជីវកម្មអាចយកទៅប្រើប្រាស់ក្នុងអាជីវកម្មរាល់ថ្ងៃក្នុងសម័យឌីជីថល។

កម្មវិធី DigiConnect ក្រោមប្រធានបទស្តីពី “បង្កើតទំនាក់ទំនង និង ការចែករំលែកបទពិសោធន៍សម្រាប់សហគ្រាសធុនតូច និង មធ្យម” រៀបចំឡើងក្នុងគោលបំណងជំរុញការចែករំលែកបទពិសោធន៍ក្នុងការធ្វើអាជីវកម្មសម័យឌីជីថល, ការបង្កើនភាពទុកចិត្តក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថលក្នុងប្រតិបត្តិការអាជីវកម្ម និង ការកសាងបណ្តាញទំនាក់ទំនងជិតស្និទ្ធរវាងម្ចាស់អាជីវកម្ម និង ម្ចាស់អាជីវកម្មនៅកម្ពុជា។